តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ David H. Roper

ខ្ញុំនឹងយកវាទៅចិញ្ចឹមហើយ

ជា​ច្រើន​ឆ្នាំ​កន្ល​ងទៅ ពេល​ខ្ញុំ​កំពុង​សិក្សា នៅ​សកល​វិទ្យាល័យ​កាលី​ហ្វូញ៉ា នៅ​ក្រុង​ប៊ើខេលី(Berke-ley) ខ្ញុំ​បាន​ចង​មិត្ត​ភាព​ជាមួ​យមិ​ត្ត​រួម​ថ្នាក់​ម្នាក់ ដែល​បាន​ទទួលរ​ង​ការ​បាត់​ប​ង់​ដ៏​ធ្ងន់​ធ្ងរ។ កូន​រ​បស់គា​ត់​បាន​លាចាក​លោក ហើយ​ភរិយា​របស់​គាត់​បាន​ចាក​ចេញ​ពី​គាត់ ដោយ​សារ​នាង​មិន​អាច​ទ្រាំ​ទ្រនឹ​ង​ការ​ឈឺ​ចាប់។

ថ្ងៃ​មួយ ពេល​ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ កំពុង​ដើរ​ជា​មួយ​ខ្ញុំ នៅតាមដ​ង​ផ្លូវ មា​ន​ស្រ្តីម្នា​ក់មា​នសក់​កន្ទ្រើង កំពុង​ពរ​កូន​តូច​មួយ ដែល​មាន​រូប​កាយ​កខ្វក់ នៅ​ពីមុខ​យើង​។ នាង​កំពុង​ខឹង​នឹង​កូន​តូ​ច​នោះ ហើយ​បាន​ដើរ​លឿន​ស្លេវ ដោយ​រលាក់​កូន​នោះ យ៉ាង​ញាប់​ធ្វើ​ឲ្យ​ជើង​ដ៏តូ​ច​រប​ស់វាមិ​នអា​ចតោង​ជាប់បាន​។ ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​ប្រសព្វ​ដែល​មាន​មនុស្ស​ដើ​រ​ទៅម​ក​យ៉ាង​មមា​ញឹក កូន​នោះក៏​បាន​ឈប់​តោង​ម្តាយ​វា​ភ្លាម ហើយ​ក៏​របួត​​ធ្លាក់ចេញ​​ពី​ដែរ​ម្តាយ​​វា។ នាង​ក៏​ងាយ​​​ក្រោយ​​​មក​រក​វា ហើយ​ប្រទេច​ផ្តាសា​វា រួច​ដើរ​ដោ​យជើ​ង​ធ្ងន់​ៗ ​ទៅ​មុខ​ទៀត។ កូន​ប្រុស​ដ៏​តូច​នោះ បាន​អង្គុយ​ចុះ​ ហើយ​ស្រែក​យំ ទាំង​ទឹក​ភ្នែក​រហាម។ មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ក៏បា​នអ​ង្គុយ​ក្បែរ​វា ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ហើយ​ដាក់​កូន​តូច​នេះនៅ​ក្នុង​រង្វ​ង់ដៃ​​គាត់។

ស្រ្តី​នោះក៏​បា​នបែ​រ​ក្រោយ ហើយ​សម្លឹ​ងមើ​លទៅ​កូ​ននោះ រួម​ចាប់​ផ្តើម​ជេរ​ប្រទេច​វា​ទៀត។ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំ​ក៏បា​នដក​ដង្ហើម​ធំ ហើយ​ងើប​មុខ​មើ​លទៅ​នាង។ គាត់​និយា​យយ៉ា​ង​ស្រទ​ន់ថា​ “អ្ន​ក​ស្រី បើ​អ្នក​មិន​ចង់មាន​កូន​នេះ​ទេ ខ្ញុំ​នឹង​យក​វា​ទៅចិ​ញ្ចឹម​ហើយ”។

ព្រះ​វរ​បិតា​នៃយើ​ង ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​នឹង​ធ្វើ​យ៉ាង​ដូច​នេះ​ដែរ។ ទ្រង់​ក៏​បាន​ស្គាល់​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ ហើយ​បាន​ស្រឡាញ់​យើង​ ដោយ​ភាព​ស្រទ​ន់។ ទោះ​បី​ជាមិ​ត្ត​ភ័ក្រ និង​គ្រួសារ​យើង​បោះ​បង់​យើង​ក៏ដោ​យ ក៏​ព្រះ​នៃយើ​ង​នឹង​មិន​បោះប​ង់ចោ​ល​យើង​ឡើយ​(ទំនុកតម្កើង ២៧:១០)។ ទ្រង់​តែង​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។-David Roper

សត្វឆ្កែឌីងហ្គូ

លោកហារី ធូព័រ(Harry Tupper) មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​រឿង​ព្រេង​នៃកា​រ​ស្ទូច​ត្រី​មួយ នៅ​ក្នុង​រដ្ឋ​អ៊ីដូហា ដែល​ជាទី​​កន្លែង​រស់​នៅ​របស់​ខ្ញុំ។ នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​នេះ មាន​បឹង​មួយ​ឈ្មោះ​ហ៊ែនរី(Henry)​ ដែល​ក្នុង​បឹង​នោះ មាន​កន្លែង​មួយ ដែល​គេបា​នដាក់​ឈ្មោះ តាម​ឈ្មោះ​របស់​គាត់​គឺ “ធូព័រស៍ ហូល”(Tupper’s Hole)

ខ្ញុំ​ចាំ​ថា លោក​ហារី​មាន​សមត្ថ​ភាព​ដ៏​កម្រ នៅ​ក្នុង​ការ​ចាប់​បាន​ត្រី​ត្រោត​ដ៏​ធំ នៅ​ក្នុង​បឹង​ហ៊ែន​រី តែ​ខ្ញុំ​កាន់​តែ​នឹង​ចាំ​​អំពី​សត្វ​ឆ្កែ​របស់​គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីង​ហ្គូ​ធ្លាប់​អង្គុយ​ទន្ទឹម​នឹង​លោក​ហ៊ែនរី​នៅ​ក្នុងទូក​របស់​គាត់ ហើយ​សម្លឹង​មើល​ដោយ​ការ​ផ្តោត​ចិត្ត ពេល​គាត់កំ​ពុងស្ទូច​​ត្រី​។ ពេល​អ្នក​ស្ទូច​ត្រី​ដ៏​ចំណាស់​រូប​ នេះ ស្ទូច​បាន​ត្រី​ត្រោត​មួយ ឌីង​ហ្គូ​ក៏​ព្រុ​ស​ឮ​ៗ ទាល់​គាត់​បាន​ត្រង​ត្រី​នោះ ឡើង​លើ​ទូក​ហើយ​ដោះផ្លែ​សន្ទូច​ចេញ ទើប​វា​ឈប់​ព្រុស។

ភាព​ក្លៀវ​ក្លារ​បស់ឌី​​ង​ហ្គោ បាន​បង្រៀន​ខ្ញុំ​ឲ្យយ​ល់​ថា​ : យក​ល្អ យើង​គួរ​តែ​មាន​ចិត្ត​រំភើប​រីក​រាយចំពោះ​ការអ្វីដែល​អ្នក​ដទៃ​កំពុង​ធ្វើ ជា​ជាង​រំភើប​រីក​រាយ​ចំពោះ​ការ​ដែល​យើងកំ​ពុង​ធ្វើ។ ដូច​នេះ​ហើយ ​ បា​ន​ជាពេ​ល​ដែល​ខ្ញុំបាន​អាច​ព្រះ​គម្ពីរ​ភីលីព ២:៤ ហើយ​គិត​ដល់​ឌី​ង​ហ្គូ ខ្ញុំ​សួរ​ខ្លូន​ឯង​ថា : តើ​ខ្ញុំ​បាន​ចំណាយ​ពេល ដើម្បី​គិត​អំពី “ប្រយោជន៍រ​បស់​អ្នក​ដទៃ”ឬទេ? តើ​ចិត្ត​រំភើប​រីក​រាយ​ដែល​ខ្ញុំមា​ន ចំពោះ​ការ​អ្វី​ដែល​ព្រះកំពុ​ង​ធ្វើ ​នៅ​ក្នុង និង​តាម​រយៈ​មិត្ត​ភ័ក្រ​របស់ខ្ញុំ​ មាន​ភាព​ខ្លាំង​ក្លាដូ​ចពេ​ល​ដែល​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ នៅ​ក្នុង និង​តាម​រយៈ​ខ្ញុំ​ដែរ​ឬទេ​? តើ​ខ្ញុំមាន​ចិត្ត​ប្រាថ្នា​ចង់​ឃើញ​អ្នក​ដទៃ មាន​ការ​រីក​លូត​លាស់​នៅក្នុ​ង​ព្រះគុ​ណព្រះ​ ហើយ​ទទួល​បាន​ជោគ​ជ័យ​ឬ​ទេ បន្ទាប់​ពី​​​ខ្ញុំ​បា​ន​​ខិ​តខំ​ជួយ​ពួក​គេ​ឲ្យមា​ន​ការ​ចម្រើន​ឡើង?

នេះ​ជា​កា​រ​វាស់​ស្ទង់​នៃ​ភាព​អស្ចារ្យ…

មានភាពស្រស់ថ្លា និងចម្រើនឡើង

ក្នុង​​ទំនុក​តម្កើង ជំពូក​៩២ អ្នកនិ​ពន្ធ​បាន​ចាប់​ផ្តើម​បទ​កំណាព្យ​នេះ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​សរសើរ​តម្កើង​​ព្រះ​ថា “នេះ​​ជា​​កា​រ​ល្អ​​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា”។ តើ​ល្អស​ម្រាប់​នរណា? គឺ​ល្អ​សម្រាប់​អ្នក​និង​ខ្ញុំ។ ការ​សរសើរ​តម្កើង​ព្រះ មាន​ប្រយោជន៍​ក្រៃ​លែង ចំពោះ​វិញ្ញាណ​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យរួច​ផុ​តពី​ការ​ព្រួយ​បារម្ភ​ក្នុង​គំនិត ហើយ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង ពេញ​ដោយ​ការ​សរសើរ​តម្កើង នៅ​ក្នុង​ការ​អធិ​ស្ឋាន។​ ដូច​នេះ នេះ​ជា​ការល្អ​ហើយ​ ដែល​យើង​ស្វាគមន៍​ពេល​ព្រឹក​​​រាល់​ថ្ងៃ ដោយ​ច្រៀង​បទ​អរ​ព្រះ​គុណ ដ្បិត​ការ​សរសើរ​តម្កើង​ដូច​នេះ ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​អំណរ។ ការ​សរសើ​រ​តម្កើ​ង​នាំ​យើង​ចេញ​ពី​សេច​ក្តី​ងងឹត ហើយ​ជំនួស​ទុក្ខ​ព្រួយរ​បស់​យើង ដោយ​បទ​ចម្រៀង​ដ៏​មាន​អំណរ ចំពោះ “កិច្ចការ​ដែល​ព្រះ​ ហស្ថ​ទ្រង់​បាន​ធ្វើ”​(ខ.៤)។ តើ​កិច្ចការ​នោះ​ជាកិច្ចការ​អ្វី? គឺ​កិច្ចការ​ដែល​ទ្រង់​កំពុង​ធ្វើ​ក្នុង​ជីវិត​យើងម្នា​ក់​ៗ​!

បទ​គម្ពីរ​ខាង​ក្រោម​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​បទ​គម្ពី​រ​ប្រៀប​ប្រដូច ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត :

“ឯ​​មនុស្ស​សុចរិត គេ​នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ
ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ
គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា
គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ
កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល
គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់”(ខ.១២-១៤)។

បទ​ទំនុក​តម្កើង​បាន​និយាយ​ប្រៀប​ប្រដូច អំ​ពីស​ម្រស់​ដ៏​ខ្ពស់​ត្រដែត និង​ដើម​តា​ត្រៅ នៃ​កម្លាំង​ដែល​មិន​ចេះ​ទ​ន់​ទោ។ ទាំង​នេះ​សុទ្ធ​តែ​ជា​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ដែល​ត្រូវ​បាន “​ដាំក្នុ​ង​ដំណាក់​នៃ​ព្រះ​អម្ចាស់”(ខ.១៣)។ ឫស​របស់​ពួក​គេ​បាន​ចាក់​ចូល​ទៅ​ក្នុង​ដី​នៃ​សេចក្ត​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ។ តើ​អ្នក​យល់​ថា ខ្លួន​ឯង​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះឬ​? ចូរ​បន្ត​នៅជាប់​ក្នុង​ព្រះប​ន្ទូល​ព្រះ ចាក់​ឫសចូ​ល និង​តាំង​ជំហរ​នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ស្រូប​យក​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់។ បន្ទាប់​មក ទោះ​បី​ជា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ អ្នក​នឹង​បង្កើត​ផល​ផ្លែ…

បើ​មានស្លាបដូចជាសត្វព្រាប

ស្តេច​ដាវីឌទ្រង់បាន​ដក​ដង្ហើម​ធំ ដោយ​បន្ទូល​ថា “ឱ​​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ទំនុកតម្កើង ៥៥:៦)។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ ឬ​ទៅ​ប្រចាំ​ការ​ជា​រៀង​រហូត នៅ​ក្នុង​ប៉ម សម្រាប់​រក​មើល​ភ្លើង​ឆេះ​ព្រៃ។ តែ​ពេល​ដែល​ការ​រស់​នៅ​របស់​ខ្ញុំ​ទទួល​រង​បន្ទុក​ខ្លាំង ខ្ញុំ​ក៏​នឹង​ប្រាថ្នា​ចង់​ហើរ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​បាន​សុខ​ផង​ដែរ​។

ស្តេច​ដាវីឌ​សរសេរ ដោយ​បើក​ចំហរ​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ដែល​​មាន​​ដូ​ច​ជា អំពើ​​ហឹង្សា ការ​​គៀប​​សង្កត់ និង​ទុក្ខ​លំបាក​បាន​ហុំ​ព័ទ្ធ​ទ្រង់​ជុំ​ជិត ដែល​ត្រូវ​បាន​បង្ក​រឡើង ដោយ​ភាព​មិន​ស្មោះ​ត្រង់ ​នៃ​មិត្ត​សំឡាញ់​ចាស់​របស់​គាត់(៥៥:៨-១៤)។ ការ​ភ័យ​ខ្លាច និង​ភាព​តក់​ស្លត់ ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ញ័រ ការ​ថប់​បារម្ភ និង​ភាព​រសាប់​រសល់​បាន​គ្រប​សង្កត់​ពី​លើ​ទ្រង់​(ខ.៤-៥)។ តើ​អ្ន​ក​ឆ្ងល់​ទេ ពេល​ដែល​ទ្រង់​ចង់​ហើ​រ​ទៅ​ឲ្យ​ឆ្ងាយ? ប៉ុន្តែ ទ្រង់​មិន​អាច​គេច​វេស​បាន​ទេ។ ទ្រង់​មិន​អាច​គេច​ចេញ​ពី​ទុក្ខ​លំបាក​បាន​ឡើយ។ ទ្រង់​គ្រាន់​តែ​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក​ទៅ​ដល់​ព្រះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចំណែក​​​ខ្ញុំ​​នឹ​ង​​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(ខ.១៦-១៧)។

ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈបែ​ប​ណាក៏​ដោយ គឺ​ទោះជា​មានប​ន្ទុក​ធ្ងន់​​ក្នុង​ការងា​រ​បម្រើ​ព្រះ មាន​ការ​លំបាក​នៅ​ក្នុងទំ​នាក់ទំ​នង​ប្តី​ប្រពន្ធ កំពុងអ​ត់​ការ​ងារ​ធ្វើ ឬ​កំពុង​មាន​ភាព​ឯក​កោ​ខ្លាំ​​ង​យ៉ាង​ណាក៏​ដោយ តើ​ទ្រង់​នឹង​សម្រាល​បន្ទុក​នៃសេ​ចក្តី​ទុក្ខ​ព្រួយ​របស់យើ​ង​ឬ​ទេ? យើង​បាន​ថ្វាយ​វិញ្ញាណ​ដល់​ទ្រង់ រហូត​អស់​ក​ល្ប​ជា​និច្ច ដោយ​​ទុក​​ចិត្ត​​ទ្រង់​​ហើយ ដូចនេះ តើ​​យើង​មិន​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក ក្នុង​ពេល​បច្ចុប្បន្ន ដល់​ទ្រង់​ផង​ដែរ​ទេ​ឬ? “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក…

កំរិតទាំង៦ នៃការញែកពីគ្នា

កាល​ពី​៨៥​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​គាត់​បាន​​ដា​ក់​ចំណ​ង​ជើង​ថា “ចំណង​នៃ​ច្រវ៉ាក់” ដែល​នៅ​ក្នុង​នោះ គាត់​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​​ត​ភ្ជាប់​​គ្នា​​រវាង​បុគ្គលពីរៗនាក់ នៅ​ក្នុង​​លោកិយ​នេះ​ បាន​កើត​មាន​ឡើង យ៉ាង​ហោច​ណាស់ តាម​រយៈ​​ទំនាក់​ទំនង​​ប្រាំ​យ៉ាង។ ទស្សនៈ​នេះ​ត្រូវ​បាន​គេយ​កមក​វិភាគ​ឡើង​វិញ ក្នុង​ពេល​​បច្ចុប្បន ហើយ​តា​​ម​ធម្មតា ត្រូវបានគេ​បក​ស្រាយ​ថា “កំរិត​ទាំង​៦ នៃ​ការ​ញែក​ពី​គ្នា”។ ជា​ការ​ពិត​ណាស់ គេ​មិន​ទាន់​បាន​បង្ហាញ​ថា ទ្រឹស្តី​របស់​គាត់​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្តែ មាន​កត្តា​ដ៏​សកម្ម​មួយ ដែល​បាន​តភ្ជាប់​យើង ជា​មួយ​អ្នក​ដទៃ នៅ​ទូ​ទាំង​ពិភព​លោក: គឺ​ប្រាជ្ញា និង​អំណាច​គ្រប់គ្រង​របស់​ព្រះ ដែល​បើក​សម្តែង​ឡើង​តាម​រយៈព្រះ​បន្ទូល​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។

បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បាន​ទទួល​សំបុ​ត្រ​មួយ ពី​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប។ គាត់​បាន​សរ​សេរ​ប្រាប់​ខ្ញុំថា​​ កាល​ពី​មុន​ ខ្ញុំ​បាន​ផ្ញើសំ​បុ​ត្រ​ខ្លី​មួយ​ ទៅ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​ជា​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​ក្រោម​មក គាត់​ក៏​បាន​អាន​សំបុត្រ​នោះផងដែរ។ សំបុត្រនោះ​​បា​នលើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​កំពុង​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ភាព​ងងឹត។ មិត្ត​ភ័ក្រ ដែល​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​ឲ្យ​នោះ បាន​ផ្ញើ​សំបុត្រ​នោះ​បន្ត​ទៅ​មិត្ត​ភ័ក្រ​ម្នាក់ ហើយ​អ្នក​នោះ​ក៏បា​នផ្ញើ​ទៅ​មិត្ត​ភ័ក្រ​ម្នាក់​ទៀត ហើយ​គេ​ក៏​ចេះ​តែ​ផ្ញើ​ត​ៗ​គ្នា រហូត​ដល់​ពេល​ដែល​វា​ធ្លាក់​មក​ដល់​បុរស ដែល​បាន​សរសេរ​សំបុត្រ​មក​កាន់​ខ្ញុំ​នេះ។

ការ​នេះ​អា​​ចមាន​ន័យ​ថា ជីវិត​មនុស្ស​ម្នាក់​បាន​ទទួល​ការ​ប៉ះពាល់​ដ៏​អស់​កល្ប​ជា​និច្ច ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ច ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ ដោយ​សេចក្តី​ស្រឡាញ់…

ព្រះអម្ចាស់នៃសន្តិភាព

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ស្គាល់​យុវជ​ន​ម្នាក់ ដែល​បាន​ជិះម៉ូ​តូ ជា​មួយ​ក្រុម​ជើង​កាង​ម៉ូតូ។ គាត់​បាន​ធំ​ធាត់​នៅ​ក្នុ​ង​តំបន់​បំពេញ​បេសកកម្ម​មួយ គឺ​នៅ​កន្លែង​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ។ ពេល​គ្រួសារ​របស់​គាត់​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ហាក់​ដូច​ជា​មិន​អាច​សម្រប​នឹង​ការ​រស់​នៅ​បាន​ទេ។ ការ​រស់​នៅ​រប​ស់​គាត់ ក៏​បាន​ប្រឈម​នឹង​រឿង​ហេតុ​ជា​ច្រើន ហើយ​គាត់​ក៏​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ការ​វាយ​គ្នា​ជា​មួយ​នឹង​ក្រុម​ជើង​កាង​មួយ​ទៀត។

ខ្ញុំ​បាន​ជួយ​ធ្វើ​កិច្ចការ នៅ​ក្នុង​ពិធី​បុណ្យ​សព​ជា​ច្រើន ប៉ុន្តែ ពីធី​បុណ្យ​សព​រប​ស់គាត់ ​មាន​លក្ខណៈ​គួរ​ឲ្យ​ចង​ចាំបំ​ផុត។ គេ​បាន​ធ្វើ​ពិធី​បុណ្យ​សព​នោះ នៅ​ក្នុង​សួន​ច្បា​មួយ ដែល​មាន​វា​ល​ស្មៅ​ព័ទ​ជុំវិញ​បឹង​តូច​មួយ។ មិត្ត​ភ័ក្រ​របស់​គាត់​បាន​តម្រៀប​ម៉ូតូ​ជា​រង្វង់ ហើយ​នាំ​គ្នា​អង្គុយ​នៅ​លើ​ស្មៅ​ជុំវិញ​ខ្ញុំ និង​មិត្ត​ភ័ក្រ​ម្នាក់ ក្នុង​ពេល​យើង​កំពុង​ធ្វើ​ពិធី​បុណ្យ។ យើង​បាន​និយាយ​តាមរ​បៀប​សាម័ញ្ច​ៗ និង​ខ្លី​ៗ អំពី​សន្តិភាព ដែល​ព្រះ​យេស៊ូវ​អាច​ប្រទាន ដ​ល់ក្រុម​ដែល​មាន​ជម្លោះ​នឹង​គ្នា​។

ក្រោយ​មក មាន​សមាជិក​ក្រុម​ជើង​​កាង​ម៉ូតូ​ម្នាក់​បាន​មក​ថ្លែង​អំណរ​គុណ​យើង ហើយ​ចាប់​ផ្តើម​ដើរ​ទៅ​បាត់ តែបន្ទាប់​មក ក៏​បាន​ត្រឡប់​មក​វិញ។ ខ្ញុំ​មិន​ដែល​បំភ្លេច​ពាក្យ​របស់​គាត់​ឡើយ ពេល​គាត់​បាន​ប្រាប់​ថា ​គាត់​មាន​ម៉ូតូ​មួយ​គ្រឿង ផ្ទះ​ល្វែង​មួយ និង​មិត្ត​ស្រី​ម្នាក់ ហើយ​គាត់​និយាយ​ទៀត​ថា “ប៉ុន្តែ ខ្ញុំ​មិន​អាច​រ​ស់​ដោយគ្មាន​សន្តិ​ភាព​បាន​ឡើយ”។ ដូចនេះ យើង​ក៏បា​នជជែ​កគ្នា​អំពី​ព្រះ​យេស៊ូវ ដែល​ទ្រង់​ជា​សន្តិភាព​របស់​យើង។

ទោះ​បី​ជា​យើង​មាន​ឧទ្ធម្ភាកចក្រ ឬ​ឡាន​ទំនើប មាន​គេហដ្ឋាន​ធំ​ស្កឹម​ស្កៃ ឬ​ផ្ទះ​ល្វែង​តូច​មួយ មាន​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ឬ​គ្មាន​នរណា​ម្នាក់​នៅក្បែរ​ក៏​ដោយ ក៏​មិន​ខុស​គ្នា​ដែរ។ បើ​គ្មាន​ព្រះយេស៊ូវ​ទេ នោះ​យើង​មិន​អាច​មាន​សន្តិភាព​បាន​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២៧)។ អំណោយទាននេះ គឺសម្រាប់អ្នកដែលទុកចិត្តទ្រង់។…

ការ​ហាត់​ប្រាណដោយ​ការ​គោរព​ប្រតិ​បត្តិ​ព្រះ

ឆ្នាំ​ថ្មី​​ច្រើ​ន​​តែ​ជា​ពេល​ដែល​យើង​សម្រេច​ចិត្ត​មើល​ថែរ​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​ហាត់​ប្រាណ ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​ប្រហែល​ជា​ដោយ​​សម្រក​ទម្ងន់​ខ្លះ​ៗ​ដែល​​​បានឡើង​ ​កា​ល​ពី​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក​​ប៉ុល​​បាន​​មាន​​ប្រសាសន៍​​ថា “ការ​បង្ហាត់​​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ”(១ធីម៉ូថេ ៤:៨) ដូច​នេះ ខ្ញុំ​​ក៏​ខំ​សង្វាត​ឲ្យ​បាន​សុខ​ភាព​​មាំមួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​បាន​ព្យាយាម​ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​បន្ថែម​ឬ​បន្ថយ​អាហារ ទោះខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ញាំ​ម៉ាន់​បំពង​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​បាន​​លើក​ដុំ​ដែក ហើយ​ដើរ​ហាត់​ប្រាណ តែខ្ញុំ​ក៏​បាន​ដឹង​ថា រូប​កាយ​របស់​ខ្ញុំ​នឹង​មិន​ស្ថិត​ស្ថេរ​យូ​រ​អង្វែង​ ក្នុង​​លោកិយ​នេះ​ទេ។ រូប​កាយ​របស់​ខ្ញុំ​កំពុង​តែ​ថយ​​​កម្លាំង​​បន្តិច​ម្តង​ៗ។

យក​ល្អ យើង​គួរ​ផ្តោត​ទៅ​លើការគោរព​ប្រតិ​បត្តិ​ដល់​ព្រះ​វិញ ព្រោះ​ការ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នាំ​ឲ្យ​យើង​ទទួល​​​សេចក្តី​សន្យា​ សម្រាប់​​ជីវិ​ត​​នៅ​​ជាន់​​ឥឡូវ​នេះ ក៏​ដូច​ជា​ទៅ​ខាង​នាយផង​(ខ.៨)។ ដូច​នេះ មាន​អ្វី​ដែល​យើងអាច​ ទទួល​បាន បន្ទាប់​ពី​យើង​លា​ចាក​លោក​នេះ​ទៅ? គេ​ប្រហែល​ជាយល់​ថា ការ​គោរព​ប្រតិ​បត្តិ​​ព្រះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​លក្ខណៈ​គួ​រ​ឲ្យ​ខ្លាច ហើយ​ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន ប៉ុន្តែ តាម​ពិត ការ​គោរព​ប្រតិ​បត្តិ​ព្រះ គឺ​គ្រាន់​តែ​ជា​ការ​ស្រឡាញ់​ ដោយ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ជាង​ខ្លួន​ឯង។ ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មិនងាយនឹងរកបាន តែមានការរីក​លូត​លាស់ ​ក្នុង​វត្ត​មាន​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​របស់​យើង​រីក​លូត​លាស់ ហើយ​យើង​ក៏​មាន​លក្ខណៈ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ ពេល​យើង​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូវ ស្តាប់​ទ្រង់​មាន​បន្ទូល ហើយ​ទូល​ទ្រង់​អំពី​បញ្ហា​ទាំង​ឡាយ ទន្ទឹម​នឹង​នោះ យើង​ក៏​កាន់​តែ​ដូ​ច​ព្រះ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៤:៨)។

ខ្ញុំ​យល់​ថា ជីវិ​ត​គឺ​ជា​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សេចក្តី​ស្រឡាញ់ ហើយ​គ្មាន​អ្វី​ដែល​ស្រស់​ស្អាត ដូច​វិញ្ញាណ​ដែល​ចេះ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ​ឡើយ។…

មេសេះ និងក្មេងប្រុស

នៅពេ​ល​ខ្ញុំ​អាយុបា​ន 5ឆ្នាំ ឪពុករ​ប​ស់ខ្ញុំ​បា​នស​ម្រេចចិត្តថា​ ខ្ញុំត្រូ​វមា​ន​សេះមួ​យក្បា​ល​ផ្ទាល់​ខ្លួន សំរាប់​មើល​ថែរ។ ដូច្នេះ គាត់​បាន​ទិញ​មេសេះចំ​ណាស់​មួយ​ក្បាល ហើយ​ដឹកម​ក​ផ្ទះ​ប្រគល់​ឱ្យ​ខ្ញុំ។ ខ្ញុំ​បាន​ដាក់​ឈ្មោះមេ​សេះនោះ​ថា ឌីឃ្សី។ ឌីឃ្សី គឺជា​សត្វ​គួ​រ​ឱ្យខ្លា​ច​សំរាប់​ក្មេង​ដែល​មាន​អាយុ​ស្របាល​ហ្នឹង ហើ​យ​មាន​មាឌ​តូច​ល្អិត​។ គ្មាន​កែប​តូច​ល្មម និង​គ្មាន​ឈ្នាន់​កែប​ខ្លី​ល្មមសំ​រាប់​ខ្ញុំ​ជិះ​ទេ ដូច្នេះ​ខ្ញុំជិះ​សេះគ្មាន​កែ​បគ្រ​ប់​ពេល ។

ឌីឃ្សី មាន​មាឌ​ក្រម៉ាប់​ៗ មាន​ន័យ​ថា ជើង​របស់​ខ្ញុំក​ន្ឋែក​ត្រង់​នៅ​លើខ្ន​ង​សេះ វា​មាន​ភាព​លំបាក​ខ្លាំង​ពេល​ដែល​ជិះ​ច្រកគៀ​វ។ នៅ​ពេល​ណាដែ​ល​ខ្ញុំ​ធ្លាក់​ពី​លើ​ខ្នង​សេះ ឌីឃ្សី​ឈប់​យ៉ាង​ស្រួល ហើយ​ក្រឡេក​មើល​ខ្ញុំ និង​រង​ចាំ​ខ្ញុំ​មួយ​សន្ទុះ ដើម្បីឲ្យ​​ខ្ញុំ​ព្យាយា​ម​ឡើង​ជិះ​ម្តង​ទៀត​។ ការ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំស្ញើ​ចស​រសើរ​នូវ​លក្ខណៈ​ស​ម្បត្តិរ​បស់​វា គឺ​វា​មានសេ​ចក្តី​អត់​ធ្មត់យ៉ា​ង​អស្ចារ្យ។

ម៉្យាង​ទៀត​ខ្ញុំ​មាន​សេចក្តី​អត់​ធ្មត់​តិច​ជាង​ឌីឃ្សី។ វា​ធុញ​ទ្រាន់​ចំពោះអា​ម្មរណ៍ ឆេវឆាវ​ដូច​ក្មេង​របស់​ខ្ញុំ ដោយ​ចេះ​ទាំង​ទ្រាំ​ទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង មិ​ន​ចេះស​ង​សឹកម្ត​ង​ណាឡើ​យ។ ខ្ញុំ​ប្រាថ្នា​ចង់​ឱ្យ​ខ្លួន​ខ្ញុំមា​ន​សេចក្តី​អត់​ធ្មត់​ដូច​ជា​ឌីឃ្សី​ដែរ ដើម្បី​ឱ្យខ្ញុំ​មើ​លរំ​លង​ហួស​ពីចិ​ត្ត​ប្រកាន់​ខឹង​ឬចិ​ត្ត​ប្រទូស​រាយ។ ខ្ញុំ​បាន​សួរ​ខ្លួន​ខ្ញុំថា​ “តើ​ខ្ញុំមា​ន​ប្រតិ​កម្ម​យ៉ាង​ដូច​ម្តេច នៅ​ពេល​អ្នក​ណាម្នា​ក់ចេះ​តែធ្វើ​ឱ្យ​ខ្ញុំខឹ​ង​សំបា?” តើ​ខ្ញុំ​គួរ​តែត​ប​ឆ្លើយ​ដោយ​ការ​បន្ទាប​ខ្លួ​នឱ​ន​លំទោន ហើយ​និង​អត់​ធ្មត់​ឬ? កូល៉ុស 3:12។ ឬ​ដោយ​ការ​មិន​អត់​ឱន​ឱ្យ​បាន ​និង​ការ​ឈឺ​ចាប់?

ចូរ​មើល​រំលង​ពី​ការ​សង​សឹក​។ ចូរ​អត់​ទោស​ឱ្យ​បាន​70​គុណ​7ដង។ ចូរ​ទ្រាំទ្រ​ជា​មួយ​គុណវិ​បត្តិ និង​ភាព​បរ៉ា​ជ័យ។ ចូរ​បង្ហាញនូ​វ​ចិត្ត​មេត្តា សប្បុរស​ចំពោះអ​ស់អ្ន​ក​ដែល​ធ្វើ​ឱ្យ​យើង​ក្តៅក្រ​ហាយ​ខ្លាំង។ ចូរ​បង្កើន​នូវ​ការ​គ្រប់​គ្រង​ព្រលឹង​របស់​យើង នេះគឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់។ —David Roper

តើមានអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង ?

ខ្ញុំ​ធ្លាប់​បាន​ប្រាប់​ថា​ មាន​​រឿង​“សេចក្តី​ប្រា​ថ្នា​បីយ៉ា​ង” ឃើញ ​មាន​ស្ទើរ​តែ​គ្រប់​វ​ប្បធម៌​ទាំង​អស់ គឺ​មាន​ដំណើរ​រឿង​ស្រដៀង​គ្នា​ទាំង​អស់។ អ្នក​បំពេ​ញកុ​សល​ម្នា​ក់លេ​ចម​ក ហើយ​ស្ម័គ្រ​ចិត្ត​ព្រ​មឱ្យ​នូ​វសេ​ចក្តី​ប្រា​ថ្នាបី​យ៉ា​ង​ ទៅដ​ល់​អ្នក​ទទួលដោ​យឥ​ត​សង្ស័យ។ ការ​ពិត​ទៅ​ រឿង​ទាំ​ង​នេះតែ​ង​តែជួ​ប​ប្រ​ទះ​​ជាញឹក​ញាប់ ដើម្បីផ្ត​ល់នូ​វ​គំនិ​តយោ​បល់​ឱ្យ​យើង​ទាំង​អស់​គ្នា ដែល​ចង់​បាន​អ្វី​មួយ​ដែល​យើង​មិន​អាច​មាន ​ដោយខ្លួនឯង​បា​ន ។

សូម្បី​តែ​នៅក្នុ​ង​ព្រះ​គម្ពីរ​ក៏​មាន​រឿង “សេចក្តី​ប្រាថ្នា”​ដែ​រ រឿង​នេះ​បាន​កើ​តឡើ​ង​ ក្នុង​យប់​មួយ​ដែ​ល​ព្រះ​អម្ចាស់​បាន​លេ​ចម​ក​សា​ឡូម៉ូន​ក្នុង​សុបិន្ត​និមិត្ត ហើយ​ទ្រង់ ​មាន​បន្ទូ​ល​មក​កាន់​គា​ត់ថា​ “ចូរ​សូម​អ្វី​ដែល​ច​ង់​ឱ្យអ​ញ​ប្រទាន​ដល់​ឯង​​ចុះ?”(១ពង្សាវតាក្សត្រ 3:5)។ សាឡូម៉ូន​អាច​សូម​អ្វី​ៗ​បា​ន ដូច​ជា ទ្រព្យ​សម្បត្តិ កិត្តិយ​ស និង​ភាព​ល្បីល្បា​ញ ឬ​អំណាច។ តែ​គាត់​បា​នសូ​ម​មិ​នមែ​ន​ជា​រ​បស់ទាំង​អស់​នេះ​ទេ។ គាត់​បាន​ទា​មទា​រ​ឱ្យ​“មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​”(ខ.9) ឬ “មាន​ចិត្ត​ច​ង់ដឹ​ង” គឺ​ជា ចិត្ត​ដែល​បន្ទាប​ចុះដើ​ម្បី​ស្តាប់ និ​ងរៀ​ន​ពី​ព្រះប​ន្ទូលរ​ប​ស់​ព្រះជា​ម្ចា​ស់។ ធ្វើជា​ស្តេច​នៅក្មេ​ង​តូច ខ្វះ​បទ​ពិសោធន៍ ហើយ​ផ្ទុក​ធ្ងន់​ហួស​ហេតុ​ពេ​ក ដោយ​មាន​កា​រ​ទទួល​ខុស​ត្រូវ​លើ​កា​រគ្រ​ប់​គ្រង​​លើ​ជាតិ​សាសន៍​ដ៏​ធំ នោះទូ​ល​បង្គំ​ត្រូវ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់​ដើ​ម្បីគ្រ​ប់​គ្រង​រា​ស្ត្រ​ទាំង​នេះ​ឱ្យបា​ន​ល្អ។

តើ​ខ្ញុំ​ចេះថ្លឹ​ង​ថ្លែង​ដែ​រឬ​ទេ? ប្រសិន​បើ​ព្រះជា​ម្ចា​ស់​មាន​ព្រះ​ប​ន្ទូល​ម​​កកា​ន់ខ្ញុំ​ផ្ទា​ល់ហើយ​ថែម​ទាំ​ង​បាន​សួ​រ​ថា តើ​មាន​អ្វី​ខ្លះដែល​អញ​​អាច​ធ្វើ​សំរា​ប់​ខ្ញុំ តើ​ខ្ញុំ​គួ​រសុំ​អ្វី​ខ្លះ​? តើ​គួរ​​ឱ្យ​ខ្ញុំ​សូម​សំរា​ប់សុ​ខភា​ព ​ទ្រព្យស​ម្បត្តិ យុវវ័​យ​ភាព អំណាច ឬកិត្តិ​នាម? តើ​គួ​រ​ឱ្យខ្ញុំ​សូ​ម​សំរាប់​ប្រាជ្ញា ភាព​បរិសុទ្ឋ និ​ង​សេច​ក្តី​ស្រឡា​ញ់? តើ​គួ​រឱ្យ​ខ្ញុំ​ធ្វើ​ជា​មនុ​ស្សឆ្លា​ត ឬ​ក៏​មនុ​ស្សល្ង​ង់​ខ្លៅ?

សន្មត់​ថា​ ព្រះជា​ម្ចា​ស់សួ​រ​អ្នក តើ​អ្វី​ខ្លះ​ដែល​ចង់​ឱ្យ​អ​ញប្រ​ទាន​ដល់​ឯង។ តើ​អ្នក​គួរ​សុំអ្វី​ខ្លះ​?_David Roper

មិត្តសំឡាញ់ជួបគ្នាតាមផ្លូវ

ខ្ញុំ ចូ​ល​ចិត្ត​ដើរ​តាម​ផ្លូវ​ផ្សេង​ៗ​ពីគ្នា​ ព្រោះ​ថា​មាន​ទេស​ភាព និង​សម្រស់​ធម្ម​ជាតិ​នៅ​ជុំវិញ។ ខ្ញុំ​តែង​តែ​រំលឹក​ខ្លួន​ឯ​ងថា​ ផ្លូវ​ទាំង​នេះ​ជានិ​មិត្ត​សញ្ញានៃ​ដំ​ណើរ​ជីវិត​ខាង​វិញ្ញាណ បើ​គេមើ​ល​ទៅដំ​ណើរ​ជីវិ​តធម្មតា​របស់​គ្រីស្ទ​បរិស័ទ ដើររួ​ម​ជាមួ​យ​ព្រះយេ​ស៊ូវ ដែល​ជា​មិត្ត​សំឡាញ់ និង​អ្នក​នាំ​ផ្លូវ ។ ទ្រង់​យាង​កាត់​ទឹ​កដី​ប៉ាឡេស្ទីន​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត រួច​នាំពួ​កសិ​ស្សស្រែ​ក​ប្រកា​ស​ថា៖ «ចូ​រ​មក​តា​ម​ខ្ញុំ»(ម៉ាថាយ ៤:១៩)។

ដំណើរ​ជីវិត​មិន​មែន​សុ​ទ្ធតែ ស្រួលរ​ហូត​នោះ​ទេ។ ជួន​កាល​ក៏​ចង់​បោះប​ង់ចោ​ល​ស្រួល​ជាង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ពេល​ពិបាក​ដោះស្រាយ យើង​អាច​សម្រាក​យក​កម្លំាំ​ងចាំ​ទៅមុ​ខទៀត។ នៅ​ក្នុង Pilgrim’s ​Progress លោក​ចន ប៊ុនយ៉ាន បាន​ពិ​ពណ៌នា​ថា ដើម​ឈើ​នៅលើ​ភ្នំ​ជាក​ន្លែង​ដែល​គ្រីស្ទ​បរិស័ទ​ឈប់​ដក​ដង្ហើម មុន​ពេល​បន្ត​ដំណើរ​​ទៀត។ តម្រារ​បស់គា​ត់ស​ម្រាលប​ន្ទុក និង ​រំលឹក​អំពី​វត្ត​មាន​ព្រះ​អម្ចាស់ និង​ព្រះចេ​ស្តារ​បស់​ព្រះអង្គ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ ពេល​មាន​ខ្យល់​ដក​ដង្ហើ​មស្រួល​ហើយ ​គាត់​អាច​បន្ត​ដំណើរ​បាន​ទៀត។

មាន​តែព្រះ​អម្ចាស់​ទេ ដែល​ដឹង​ថា​នាំ​យក​ទៅ​ណា តែ​ព្រះជា​ម្ចាស់បា​ន​អះអា​ងថា​ «ខ្ញុំ​នៅជា​មួ​យអ្ន​ក​រាល់​គ្នាជា​ដរា​បត​ទៅ» (ម៉ាថាយ ២៨-២០)។ នេះ​មិ​នមែ​នជា​កា​រប្រៀ​បធៀប ឬ​អួត​ពី​​ពា​ក្យ​ពេចន៍​នោះឡើ​យ។ ទ្រង់​ពិត​ជា​មិត្ត​ដ៏ល្អ​មែ​ន។ គ្មា​នម៉ោ​ង​ណាមួ​យ ដែល​មិន​ត្រូ​វកា​រវត្ត​មាន​ព្រះ​អង្គ​ឡើយ សូ​ម្បីតែ​រ​ត់​លើសមួ​យម៉ា​យ​ក៏មិ​ន​អាច​អត់​ទ្រង់​ឡើយ។ យើងដឹ​ងថា​ ទ្រង់​គង់​ជា​មួយ​យើង​ធ្វើឲ្យពន្លឺ​ជីវិ​ត​បំភ្លឺឡើ​ង ។-David Roper